(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្សព្វផ្សាយដោយបន្តក្រើនរំលឹកដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ឬអ្នកគ្រប់គ្រងអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឱ្យយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
វិធានសុវត្ថិភាពទេសចរណ៍ ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល បុគ្គលិកត្រូវពាក់ម៉ាស និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារនៃប្រកាសលេខ ០៨២ប្រក ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្ដីពីការអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក៖