(ណូវ៉ែលហ្សេឡង់)៖ លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានចូលរួមសំណេះសំណាល ជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅទីក្រុង Hamilton, Auckland ប្រទេសណូវ៉ែលហ្សេឡង់ ព្រមទាំងបានធ្វើការបញ្ជាក់ ពន្យាលិខិតឆ្លងដែនដល់បងប្អូនពលរដ្ឋខ្មែរ និងនិស្សិតខ្មែរ ដល់ទីកន្លែងរស់នៅរបស់ពួកគាត់តែម្តង។
ការចុះជួបសំណោះសំណាល និងពន្យាលិខិតឆ្លងដែន ដល់ទីតាំងបងប្អូនខ្មែរ រស់នៅប្រទេសណូវ៉ែលហ្សេឡង់, ធ្វើឡើងនៅថ្ងៃទី៨ និង៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
ក្រៅពីនោះលោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ជូនបងប្អូនខ្មែរ អំពីការបំរើរសេវាកម្មរបស់ស្ថានទូត ជូនបងប្អូនដោយមិនគិតថ្លៃ និងបានជម្រាបជូនអំពីការអភិវឌ្ឍន៏ របស់ប្រទេសកម្ពុជាក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕