(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេចចាត់តាំងលោក គឹម សន្ដិភាព និងលោក ជិន ម៉ាលីន រដ្ឋលេខាធិការជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ជាផ្លូវការ។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
រដ្ឋមន្ដ្រី កើត រិទ្ធ បានបញ្ជាក់ក្នុងសេចក្ដីសម្រេចនោះថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានភារកិច្ចដូចខាងក្រោម៖
* ទី១៖ ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងយុត្តិធម៌
* ទី២៖ ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ
* ទី៣៖ សហការជាមួយអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ សម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ
* ទី៤៖ រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌
* ទី៥៖ បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌៖