(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តផ្សព្វផ្សាយក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ឱ្យយកចិត្តទុកដាក់អនុវត្ត និងរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍, អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍របស់ខ្លួន នៅក្នុងដំណាក់កាលកូវីដ-១៩ តាមប្រព័ន្ធ Telgram Bot ជាពិសេសត្រូវកត់ត្រាវត្តមាន នៃការស្នាក់នៅរបស់ភ្ញៀវ ការចូលរួមប្រើប្រាស់សេវាកម្មនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នីមួយៗ ការចុះឈ្មោះភ្ញៀវនេះអាចប្រើប្រាស់តាមប្រព័ន្ធ Telegram Bot ដើម្បីជាជំនួយដល់ការតាមដានក្នុងការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូស្ដីពីការចុះឈ្មោះភ្ញៀវតាម ប្រព័ន្ធ Telegram Bot ដូចតទៅ៖