Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការវាយចោលអគារចាស់ និងសាងសង់អគារថ្មី នៅមូលដ្ឋានទ័ពរាម (Sound inside)

10-11-2020 11:26

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការវាយចោលអគារចាស់ និងសាងសង់អគារថ្មី ដែលស្ថិតនៅមូលដ្ឋានទ័ពរាម ខេត្តព្រះសីហនុ។

សម្លេងនៃកិច្ចសម្ភាសន៍ចំនួនជាង៩នាទីនេះ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់សិទ្ធិដល់លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ថា ការវាយកម្ទេចអគារចាស់នៅមូលដ្ឋានទ័ពរាមនេះ មិនមានចេតនាអ្វីផ្សេងឡើយ, គោលបំណងដើម្បីរៀបចំទីកន្លែងថ្មី និងសាងសង់អគារថ្មីល្អទំនើបធំទូលាយជាងមុន ងាយស្រួលប្រតិបត្តិការកិច្ចការកងទ័ព និងមានប្រសិទ្ធិភាពជាងមុន។

សូមស្តាប់ប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់កិច្ចសម្ភាសន៍ផ្តល់វិទ្យុអាស៊ីសេរីនៅខាងលើ៖