(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រកាសឱ្យ ប្រចាំពលរដ្ឋដែលរស់នៅ តាមផ្លូវជាប់គម្រោងផ្លូវដែកល្បឿនលឿន តាមផ្លូវសហព័ន្ធរុស្ស៊ី ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រក្សាភាពស្ងប់ស្ងាត់ ខណៈខ្លួនកំពុងរកដំណោះស្រាយ ដើម្បីឱ្យភាគីពាក់ព័ន្ធទទួលយកបានទាំងអស់គ្នា។

ក្រសួងសាធារណការ អះអាងថា រហូតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ទៅកាន់ព្រលានយន្តហោះនេះ កំពុងស្ថិតនៅក្នុងដំណាក់ការសិក្សាអំពីផលប៉ះពាល់នៅឡើយ ហើយក្រសួងបានធានាថា នឹងដោះស្រាយផលប៉ះពាល់ឱ្យបានរួចរាល់ជាមុនសិន មុននឹងអញ្ញាតឱ្យគម្រោងនេះ ដំណើរការសាងសង់។

សេចក្តីប្រកាសរបស់ក្រសួងសាធារណការ បានឱ្យដឹងថា «ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន ធានាអះអាងថា នៅរក្សាជំហរក្នុងការរៀបចំវេទិកា សាធារណៈ នៅពេលដែលមានការសម្រេចពីរាជរដ្ឋាភិបាល សូមបងប្អូនប្រចាំបលរដ្ឋមេត្តារក្សាភាពស្ងប់ស្ងៀម បន្តប្រកបអាជីវកម្មប្រចាំថ្ងៃជាធម្មតា ទុកឱកាសជុនរាជរដ្ឋាភិបាល ពិនិត្យពិចារណារកដំណោះស្រាយណាមួយ ដែលអាចទទួលបានទាំងអស់គ្នា។ គម្រោងសាងសង់ផ្លូវអាកាសល្បឿនលឿននេះ កំពុងស្ថិតនៅក្នុងតំណាក់កាលសិក្សានៅឡើយ»

សូមជំរាបថា ការប្រកាសរបស់ក្រសួងសាធារណការ បានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅជាប់នឹងផ្លូវសាងសង់ គម្រោងផ្លូវដែកល្បឿនលឿននេះ បានសម្តែងការព្រួយបារម្ភ និងមានកង្វល់អំពីផលប៉ះពាល់លំនៅដ្ឋាន និងគោលការណ៍ដោះស្រាយ ហើយទាមទារឱ្យរាជរដ្ឋាភិបាល រៀបចំវេទិកាសាធារណសម្តែងមតិ ដល់ពួកគេ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងសាធារណការ៖