(ភ្នំពេញ)៖ ដោយអនុវត្តតាមណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានចេញលិខិតណែនាំសាជាថ្មីដល់ម្ចាស់ KTV ម្ចាស់ក្លឹបកម្សាន្តនានា ដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាដិនទូទាំងប្រទេស ត្រូវតែបន្តបិទសកម្មភាពអាជីវកម្ម របស់ខ្លួនឱ្យបានម៉ឺងម៉ាត់ជាទីបំផុត។
ក្នុងលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បន្តការត្រួតពិនិត្យ និងអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឱ្យមានប្រសិទ្ធភាពផងដែរ៕
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖