Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក​ កុយ​ គួង អញ្ជើញប្រកាសទទួលស្គាល់ក្រុមការងារយុវជន CPP ប្រចាំនៅទីក្រុង Hamilton ប្រទេសណូវ៉ែលហ្សេឡង់

08-02-2016 17:14

(ណូវ៉ែលហ្សេឡង់)៖ នៅរសៀលថ្ងៃទី៨​ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមការងារយុវជន CPP ប្រចាំនៅទីក្រុង Hamilton​ ប្រទេសណូវ៉ែលហ្សេឡង់ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោមអធិបតីលោក​ កុយ គួង​ ប្រធានគណៈកម្មាធិការបក្ស ប្រចាំប្រទេសអូស្ត្រាលី​ និងណូវ៉ែលហ្សេឡង់។​

នៅក្នុងកម្មវិធីប្រកាសទទួលស្គាល់នេះ ក៏មានប្រកាសបញ្ជូលថែមនូវសកម្មជន ជាយុវជនក្រុមការងារ CPP ផងដែរ​។

សូមជំរាបថា​ សម្រាប់ប្រទេសណូវ៉ែលហ្សេឡង់ មកដល់បច្ចុប្បន្ននេះ​ យុវជន CPP បានបង្កើតឡើងស្ទើរគ្រប់តំបន់​ និងបានធ្វើសកម្មភាពខ្លាំងក្លា ក្នុងការកសាងសមាជិកគណបក្ស CPP ​យ៉ាងច្រើនមកដល់ពេលនេះ៕​