(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ប្រចាំខេត្តបន្ទាយមានជ័យ បានណែនាំឲ្យកម្លាំងនៅតាមព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីការពារជំងឺកូវីដ១៩ និងបង្កើនការយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែគ្មានជាតិគីមី និងសត្វ ដើម្បីផ្គត់ផ្គង់ក្នុងអង្គភាពផងដែរ។
ការបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារព្រំដែន បានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងភូមិខ្លែងព័រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជារការទិសទី១ ប្រចាំខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ត្រី ឃូន ជឿន មេបញ្ជារការកង ការពារព្រំដែន៥០៣ និងសិក្ខាកាមជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានកោតសសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ចំពោះការងាររបស់អង្គភាព ហើយត្រូវយកចិត្តទុកដាក់អនុវត្តបន្តទៀត ធ្វើយ៉ាងណាឲ្យការងាររក្នុអង្គភាព៥០៣ កាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត រួមទាំងត្រូវយកចិត្តទុកដាក់បង្កបង្កើនផលការដាំដុះបន្លែគ្មានជាតិគីមី និងសត្វដើម្បីផ្គត់ផ្គង់ក្នុងអង្គភាព។
លោកក៏បានដាស់តឿនដល់សិក្ខាកាមទាំងអស់ថា ត្រវខិតខំយកចិត្តទុកដាក់ស្តាប់គ្រូយោធាចារពន្យល់ណែនាំ ដើម្បីទទួលបានចំណេះដឹងនេះ យកទៅបម្រើការងារក្នុងអង្គភាពពេលត្រទ្បប់ទៅគោលដៅវិញនោះ ត្រូវចេះសហការគ្នាជាមួយអាជ្ញាធរប្រទេសជិត ដើម្បីនាំគ្នាទប់ស្កាត់នូវជំងឺកូវីដ១៩ ទោះបីប្រទេសកម្ពុជាពុំមានអ្នកស្លាប់ក៏ដោយ តែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ហើយនាំគ្នាទប់ស្កាត់ពលករ ដែលបានចាញ់បោកមេខ្យល់តាមច្រករបៀងផ្សេងៗ។
បន្ថែមពីនេះ ត្រូជួយសម្រួលដល់កសិករ ដែលដឹកកសិផលកសិកម្មចូលក្នុងទឹកដីថៃ និងជួយអន្តរាគមន៍ដល់ពលរដ្ឋដែលជួបនៅគ្រោះធម្មជាតិទឹកជំនន់ផងដែរ៕