(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន Fresh News
ពីពេលវេលាកំណត់សម្រាប់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងសហការី ដែលជាអ្នកប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មកធ្វើតេស្ដរកមេរោគកូវីដ-១៩ លើកទី២ នៅវិមានមិត្ដភាព ទីស្ដីការគណៈរដ្ឋមន្ដ្រី ។
តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា «ការរៀបចំតាមពេលវេលាកំណត់នេះ ដើម្បីចែករំលែកគ្នា សម្រួលដល់ការធ្វើតេស្ដ កុំឱ្យមានភាពកកកុះខណៈអ្នកមកធ្វើតេស្ដជិត៩០០នាក់។ ដូច្នេះ សូមអញ្ជើញអ្នកដែលប៉ះពាល់ រដ្ឋមន្ដ្រីការបរទេសហុងគ្រី ដែលត្រូវធ្វើតេស្ដជាលើកទី២នេះ អនុវត្ដតាមកាលកំណត់នេះ»។
ការធ្វើតេស្ដរកមេរោគកូវីដ១៩ លើកទី២នេះ នឹងគឺធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងចាប់ផ្ដើមពីវេលាម៉ោង ៧៖០០នាទីព្រឹក តាមកាលបរិច្ឆេទ ដូចខាងក្រោមនេះ៖