(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ ដោយឧបាសិកា ស ធឿង ត្រូវជាម្តាយជាទីគោរពស្រឡាញ់ បានទទួលមរណភាព នាថ្ងៃសុក្រ ៦រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ាង៧៖៤៥នាទីយប់ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យសពរបស់ឧបាសិកា ស ធឿង ប្រារព្ធធ្វើឡើងនៅផ្ទះនៃសព ក្នុងភូមិស្វាយខម ឃុំដូងស្រុកបាទី ខេត្តតាកែវ ។
ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាបអញ្ជើញចូលរួមពិធីបុណ្យសព ដោយក្តីអនុគ្រោះ៕