(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ពន្ធ័ក្រោមឱវាទ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានចុះពិនិត្យការស្ថាបនាផ្លូវថ្មើជើង និងច្រាំងទន្លេ ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍ ដល់ស្ពានភ្លោះកោះពេជ្រ ។
សរសេរក្នុង Faecbook Page ផ្លូវការរបស់លោក អភិបាលរាជធានីភ្នំពេញ បានរសេរថា «បច្ចុប្បន្នសាលារាជធានីភ្នំពេញ បាននឹងកំពុងជម្រុញឲ្យគម្រោងដំណាក់កាលទី១នេះ បានរួចរាល់មុខថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ។ សាលារាជធានីរំពឹងថា គម្រោងស្ថាបនាផ្លូវថ្មើរជើងថ្មីនេះ នឹងចូលរួមលើកសោភ័ណភាពរាជធានីបន្ថែមទៀត និងសម្រួលដល់ការដើរកំសាន្ដ ព្រមទាំងផ្ដល់ជាទីធ្លាហាត់ប្រាណសាធារណៈ ដល់ភ្ញៀវទេសចរណ៍នានា នៅតាមដងទន្លេចតុមុខ»។
សូមជម្រាបថា សាលារាជធានីភ្នំពេញបាន នឹងកំពុងសាងសង់គម្រោងផ្លូវថ្មើរជើង តាមច្រាំងទន្លេដោយតភ្ជាប់ ចាប់ពីបញ្ចរព័ត៌មានទេសចរណ៍ មុខព្រះបរមរាជវាំង រហូតដល់ស្ពានព្រះមុនីវង្ស។ គម្រោងនេះ លាតសន្ធឹងតាមដងមាត់ច្រាំងទន្លេចតុមុខ ដែលមានប្រវែងសរុប៤,១៥០ម៉ែត្រ នឹងចែកជា២ដំណាក់កាលគឺ៖ ដំណាក់កាលទី១- ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែងសរុបប្រហែល៩៥០ម៉ែត្រ និងទទឹងចាប់ពី៧ម៉ែត្រ ដល់១៥ម៉ែត្រ ។ ដំណាក់កាលទី២- ចាប់ពីស្ពានភ្លោះកោះពេជ្រ រហូតដល់ស្ពានព្រះមុនីវង្ស ដែលមានប្រវែង៣,២០០ម៉ែត្រ៕