Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្តល់ជូនអំាងប៉ាវសំណាង នៅ BBQ Chicken ក្នុងឱកាសបុណ្យចូលឆ្នាំចិន

08-02-2016 13:39

(ភ្នំពេញ)៖ ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នំាចិន ភោជនីយដ្ឋានប៊ីប៊ីឃ្យូ មានផ្តល់ជូននូវអំាងប៉ាវសំណាង ចាប់ពីថ្ងៃទី៨ រហូតដល់ ថ្ងៃទី១០ កុម្ភៈ ឆ្នំា២០១៦ សម្រាប់ការចំណាយចាប់ពី ១៥ដុល្លារឡើងទៅ។

ដើម្បីអោយអតិថិជន បានសាករសជាតិសាច់មាន់បំពង នឹងអាហារកូរ៉េពិតៗ ក៏ដូចជាកំសាន្ត សប្បាយនៅក្នុងហាងជាមួយ ក្រុមគ្រួសារ និងមិត្តភ័ក្តិនៅក្នុងហាង ភោជនីយដ្ឋានផ្តល់ជូនមកវិញជាមួយនឹង អំាងប៉ាវសំណាង នៅគ្រប់សាខាទំាងអស់ របស់ភោជនីយដ្ឋានប៊ីប៊ីឃ្យូ ឈីកខិន ខេមបូឌា។ កម្មវិធីនេះមិនមានផ្តល់ជូននៅប៊ីប៊ីឃ្យូ សាខាអាកាសយានដ្ឋានភ្នំពេញអន្តរជាតិនោះទេ ។

បច្ចុប្បន្ន BBQ Chicken មានចំនួន៥ហាង ក្នុងទីក្រុងភ្នំពេញរួមមាន BBQ Chicken បឹងកេងកង BBQ Chicken កម្ពុជាក្រោម BBQ Chicken សូរិយា BBQ Chicken សៀមរាប និង BBQ Chicken អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។

គួរបញ្ជាក់ថា BBQ Chicken ជាភោជនីយដ្ឋានសាច់មាន់អំាង និងបំពងដ៏ល្បីឈ្មោះ នៅប្រទេសកូរ៉េខាងត្បូង ហើយត្រូវបាននាំចូល និងចែកចាយ នៅកម្ពុជាដោយក្រុមហ៊ុន EFG ជា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទ្ធិនាំចូលនូវផលិតផល និងសេវាកម្មល្បីៗលើពិភពលោកជាច្រើនទៀត ដូចជា៖ ខូស្តា ខូហ្វី ( Costa Coffee) ដឹភីហ្សា ខមផេនី (The Pizza Company) ហាងការ៉េមស្វិនសិន (Swensen’s) និង ការ៉េមដេរី ឃ្វីន (Dairy Queen)។ ក្នុងពេលដ៏ខ្លីខាងមុខនេះ EFG នឹងធ្វើការបើកហាងនំដូណាត់ គ្រីស្ពីក្រីម (Krispy Kreme) ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅសហរដ្ឋអាមេរិក៕