(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោមកិច្ចសហការជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀនឧក្រឹដ្ឋកម្ម វគ្គបណ្តុះបណ្តាលទ្រឹស្តី កម្មវិធីត្រួតពិនិត្យកុងតឺនរ័ ត្រូវបានបើកក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិ្របយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មាស វិរិទ្ធ បានថ្លែងឲ្យដឹងថា គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹងសមត្ថភាព មន្រ្តីអនុវត្តន៍ច្បាប់ ក្នុងការត្រួតពិនិត្យគ្រឿងញៀន និងសារធាតុគីមីផ្សំ ដែលជួញដូរតាមកុងតឺន័រ។
លោកឧត្តមសេនីយ៍បន្តថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានសិក្ខាកាមចូលរួមមកពី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ្រ បយុទ្ធប្រឆាំងគ្រឿងញៀន, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានកាំកុងត្រូល, កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាំសាបមួយចំនួន មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានព្រហ្មទណ្ឌផងដែរ៕