(ពោធិ៍សាត់)៖ គ្រាប់បែក២គ្រាប់ ត្រូវបានជនមិនស្គាល់មុខ យកទៅប្លុងចោលនៅក្បែរផ្ទះគ្រូបង្រៀនម្នាក់ នៅម៉ោងប្រមាណ៩៖១០នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលជនមិនស្គាល់មុខ យកគ្រាប់បែកទៅប្លុងចោលនោះ ឈ្មោះ ចាវ រ៉ូ ភេទប្រុស អាយុជាង៥០ឆ្នាំ ជាគ្រូបង្រៀន ស្នាក់នៅក្នុងភូមិខាងលើ ចំណែកគ្រាប់បែកទាំង២គ្រាប់ ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុក ដើម្បីស្រាវជ្រាវរកមូលហេតុពិត៕