(បាត់ដំបង)៖​ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា នៅម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានអគ្គិភ័យមួយបានឆាបឆេះ ផ្ទះអាជីវករលក់ក្រដាសែនចិន ស្ថិតនៅក្នុងក្រុមទី៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយមានម្ចាស់ឈ្មោះ សុខ លៀង ស្រីអាយុ៥៩ឆ្នាំ ខណៈម្ចាស់មិននៅផ្ទះ។

សេចក្តីរាយការណ៍បានបន្តថា មូលហេតុនេះការឆាបឆេះនេះ ដោយសារម្ចាស់ផ្ទះដុតទៀនចោល ហើយមិននៅផ្ទះ តែបានអ្នកជិតខាងជួយពន្លត់ និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរដ្ឋានគរបាលខេត្ត ធ្វើការជួយបាញ់អស់ទឹក១រថយន្តរលត់ទាំងស្រុង៕