Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកដែលប៉ះពាល់រដ្ឋមន្រ្តីការបរទេសហុងគ្រី បានធ្វើតេស្តរកកូវីដ១៩ លើកទី១ ទាំងអស់ទៅធ្វើតេស្តចំនួន ៣ដងទៀត

05-11-2020 20:27

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្ដាញព័ត៌មាន Fresh News ឲ្យអ្នកប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ទាំងអស់ដែលបានធ្វើតេស្តអវិជ្ជមានមេរោគកូវី១៩ លើកទី១ ទៅធ្វើតេស្តចំនួន៣ដងទៀត ដើម្បីឲ្យប្រាកដថាខ្លួនមិនឆ្លងមេរោគនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងថា ទីតាំងធ្វើតេស្តមេរោគកូវីដ១៩ ចំនួន៣ដងទៀត គឺនៅវិមានមិត្តភាព ចាប់ពីម៉ោង៧ព្រឹកតទៅ តាមកាលបរិច្ឆេទ ដូចខាងក្រោមនេះ៖

* លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បានអំពាវនាវយ៉ាងទទូច ដល់អ្នកដែលបានធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១ រួចរាល់ហើយ ដែលទទួលបានលទ្ធផលអវិជ្ជមាននោះ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែសឲ្យសោះ ដើម្បីចៀសវាងការចម្លងរោគទៅក្នុងសហគមន៍។

លោកស្រី យក់ សម្បត្តិ ថែមទៀតបានអំពាវនាវ ថ្នាក់ដឹកនាំ មន្ត្រី និងអ្នកសារព័ត៌មាន ដែលបានប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមិនទាន់បានធ្វើតេស្ត ត្រូវទៅពិនិត្យសុខភាពរកមេរោគកូវីដ១៩ ជាបន្ទាន់៕