Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ ជួន ណារិន្ទ អំពាវនាវដល់ម្ចាស់ទូក និងអូប័រទាំងអស់ មេត្តាកុំចេញទៅសមុទ្រ ព្រោះអាកាសធាតុមិនទាន់ថមថយ (Photo inside)

08-02-2016 12:11

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ បានអំពាវនាវដល់ម្ចាស់ទូក និងអូរប័រទាំងអស់មេត្តាកុំចេញទៅសមុទ្រឲ្យសោះ គឺត្រូវស្តាប់សមត្ថកិច្ច ហើយមិនត្រូវលួចចេញនោះទេ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះអាកាសធាតុមិនទាន់ថមថយនៅឡើយ ពោល មានខ្យល់បក់ខ្លាំង និងរលកធំៗ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់ Fresh News ឡើងវិញថា ជនរងគ្រោះទាំងអស់នៅលើអូប័រដែលលិច មានចំនួនតែ៨នាក់ទេ ជនបរទេស៦នាក់ និងអ្នកបើក២នាក់។ ហើយនៅពេលនេះ ពួកគេមានសុវត្ថិភាពអស់ហើយ ដោយបានបញ្ជូនមក ដល់ដីគោកហើយ។ ជនរងគ្រោះជាជនជាតិចិន មានស្រី៤នាក់ និងប្រុស២នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីលិចនេះកើតឡើងនៅវេលាម៉ោង១០៖៣៥នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជាប្រភេទអូប័រធុនតូច១គ្រឿង (ចំណុះ២០នាក់ តែជិះ៨នាក់) នៅចំណុចមុខកោះរ៉ុងសន្លឹម មានចំងាយពីដីគោកប្រមាណ១៨គីឡូម៉ែត្រ។

ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា ទឹករលកសមុទ្របក់ខ្លាំងៗបណ្តាលឲ្យកប៉ាល់ដឹកភ្ញៀវទេសចរណ៍ ទៅកាន់កោះរ៉ុងសន្លឹម មានភ្ញៀវជាច្រើននាក់ បានលិចទៅក្នុងសមុទ្រ ក្នុងខេត្តព្រះសីហនុ៕

ខាងក្រោមនេះជារូបភាពជនជាតិចិន ដែលរងគ្រោះក្នុងករណីលិចអូប័រ នៅមុខកោះរ៉ុងសន្លឹម៖