Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់ស្គាល់រសជាតិគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា៖ បង្ក្រាប៤១ករណី ឃាត់ខ្លួន៩៦នាក់

05-11-2020 17:36

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤១ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ជួញដូរ៣១ករណី និងឃាត់ខ្លួនជនសង្ស័យ៩៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៨,៩២១ករណី ឃាត់មនុស្ស១៨,០៩៦នាក់ (ស្រី១,១៥០នាក់)៕