(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតស្វីស និងគុយបា ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ នៅទីស្តីការក្រសួង។
សេចក្តីរាយការណ៍ពីក្រសួងការបរទេស បានឲ្យដឹងថា ជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងលោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីស ប្រចាំនៅកម្ពុជា ធ្វើឡើងនៅវេលាព្រឹកនេះ។ រីឯជំនួបរវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង លោក Juan de Jesus Hidalgo-Gato Perez ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ធ្វើឡើងនៅម៉ោង ១០៖៣០នាទីព្រឹកថ្ងៃដដែល។
ជំនួបនេះត្រូវបានគេរាយការណ៍ឲ្យដឹងថា ធ្វើឡើងដើម្បីរឹតចំណងសាមគ្គីភាព ទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា ជាមួយប្រទេសស្វីស និងគុយបា ឲ្យកាន់តែល្អប្រសើរថែមទៀត៕