(ភ្នំពេញ)៖ «នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ទៀបភ្លឺ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅដដែល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ»

ប៉ុស្តិ៍ត្រួតពិនិត្យ៥ទីតាំង ស្ថិតក្នុងភូមិសាស្រ្តរួមមាន៖ ១-ផ្លូវព្រះនរោត្តម ចំណុចស្រាបៀរអង្គរ យកទិសដៅចូលមកស្តុបចំការមន ខណ្ឌចំការមន , ២-ផ្លូវ៦អា ចំណុចមុខផ្សារព្រែកលាប យកទិសដៅចេញពីភ្នំពេញ ខណ្ឌជ្រោយចង្វារ , ៣-ផ្លូវ១៩៨៦ចំណុចខាងកើតឌីយ៉ាម៉ង់ យកទិសដៅចូលមកភ្នំពេញ , ៤-ផ្លូវលេខ៤៧ ចំណុចមុខវិទ្យាល័យវត្តភ្នំ យកទិសដៅចេញពីវត្តភ្នំ ខណ្ឌដូនពេញ និងទី៥ ផ្លូវព្រះសីហនុ ចំណុច ជិតស្តុបវត្តមហាមន្រ្តី យកទិសដៅពីស្តុបពេទ្យចិន មកអូរឡាំពិច ខណ្ឌ7មករា។

គួរបញ្ជាក់ថា របាយការណ៍ស្តីពីលទ្ធផល នៃការត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជាក់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរ ក្នុងស្ថានភាពស្រវឹងចំនួន៦នាក់ ខណៈយានយន្ត ដែលបានធ្វើការត្រួតពិនិត្យទាំងអស់ មានចំនួន១០៨៨គ្រឿង ក្នុងនោះម៉ូតូចំនួន៧៣២ គ្រឿង និងរថយន្ត៣៥៦គ្រឿង។