(កោះកុង)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ មណ្ឌលសិក្សាថ្មីចំនួន៦ សម្រាប់ «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអុិនធឺណែត (ប៊ិប)» នៅខេត្តកោះកុង។
លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា ការដាក់សម្ភោធអគារសិក្សាថ្មីនេះ ដោយរាជរដ្ឋាភិបាលតម្រូវឱ្យប្អូនៗ ក្មយៗសម្រាប់ ផ្តល់ការសិក្សាដល់អ្នកដែកបាត់បង់ការសិក្សា ហើយមានបំណងសិក្សាបន្ត ដើម្បីបង្កើនចំណេះដឹងបន្ត និងផ្តល់សេវាសិក្សាថ្មីតាមប្រព័ន្ធអនឡាយ ឬ BEEP ជូនដល់សិស្សដែលបាត់បង់ការសិក្សា ដើម្បីចាប់ជំនាញបន្ត ក្នុងកម្រិតវិញ្ញាបនបត្របច្ចេកទេស C1.C2.C3 នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
នៅក្នុងឱកាសនោះលោកបណ្ឌិត ពេជ សោភ័ន បានថ្លែងអរគុណសន្តិភាពប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍លើកគ្រប់ផ្នែកវិស័យកើតមានឡើងក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកែប្រែប្រទេសមួយដែលស្ថិតក្នុងភាពមហន្តរាយក្នុងសម័យសង្គ្រាមខ្ទេចខ្ទីស្ទើគ្មានសល់ ឥឡូវប្រែក្លាយមកជាប្រទេសដែលមានភាពរីកចម្រើនគ្រប់វិស័យ និងមានធនធានមនុស្សគ្រប់បែបយ៉ាង ដែលធ្វើពលរដ្ឋមានការកាត់បន្ថយភាពក្រីក្របានច្រើនក្នុងជីវភាពគ្រួសារ។
លោកបណ្ឌិតបានបន្តបន្ថែមថា ដើម្បីបំបាត់ភាពក្រីក្រ និងបង្កើនធនធានមនុស្សឱ្យមានជីវភាពធូរធាក្នុងជីវភាពគ្រួសារ និងដើម្បីខ្លួនឯង សូមប្អូនៗ ក្មួយៗ ដែលបាត់បង់ការសិក្សា ហើយចង់បន្តការសិក្សាសូមមកចុះធ្វើចូលរៀនបន្តចាំថ្ងៃនេះតទៅ ហើយសូមឱ្យលោកគ្រូ អ្នកគ្រូចុះផ្សាយនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីលើស្ទួយផ្នែកវិស័យអប់រំឱ្យកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត។
បើតាមលោក ជឹម ម៉ុន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង បានថ្លែងថា ការរៀបចំកម្មវិធីថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាថ្មី សម្រាប់សិស្សដែលបោះបង់អាសិក្សាចាប់ពីថ្នាក់ទី៦ ដល់ថ្នាក់ទី៩ ក្នុងទិសដៅផ្ដល់សម្បទានដល់ពួកគេចាប់យកឱកាសសិក្សាជាថ្មី ក្នុងកម្រិតសិក្សាបឋមភូមិ ដើម្បីឈានចាប់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានគោលដៅជាអាទិភាពក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា ទោះយ៉ាងណាដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ជាដើម។
លោក ជឹម ម៉ុន បានបន្តថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង មានលទ្ធភាពបើកថ្នាក់ឧត្តមសិក្សាកម្រិតសញ្ញាបត្រ និងបរិញ្ញាបត្ររង។ ចំពោះឆ្នាំសិក្សា ២០១៩-២០២០ និស្សិតកម្រិតបរិញ្ញាបាត់បញ្ញាបត្ររងសរុបចំនួន ៤៤២នាក់ ស្រី ២៦៩នាក់ សរុបរួមមាន៖ សិស្សនិស្សិតចំនួន ១,៥៤៧ ស្រី៧៦៤នាក់។
លោកបានឱ្យដឹងបន្ថែមថា ការដាក់ដំណើរការនៅមជ្ឈមណ្ឌលសិក្សាថ្មីកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ិនធើណិត នាឱកាសនេះ និងជួយជំរុញឱ្យកាន់តែប្រសើរនូវការចូលរៀនកាន់តែច្រើនឡើងលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈការជំរុញយុវជនជំនាញជំនាញចូលទៅក្នុងវិស័យការងារប្រកបដោយចីរភាព ក្នុងនោះសិស្សដែលកំពុងសិក្សាតាមកម្មវិធីប៊ិបនេះ សុទ្ធសឹងតែជាសិស្សក្រីក្រ ឪពុក ម្ដាយ មានជីវភាពខ្វះខាតរស់នៅតំបន់ដាច់ស្រយាល ហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់ ឪពុក ម្ដាយពួកគេប្រកបរបរនេសាទត្រីកម្មករចំការកៅស៊ូជាដើម។
លោកបានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុង ដែលមកពីតំបន់ឆ្ងាយសាលាមានកន្លែងឱ្យស្នាក់នៅយ៉ាងសមរម្យ ដូច្នេះ ហើយសូមប្អូនៗដែលបាត់បង់ការសិក្សាមានបំណងចង់សិក្សាបន្ថែមចំណេះដឹងនោះ សូមអញ្ជើញមកចុះឈ្មោះដើម្បីរៀនបន្តទៀត៕