(ភ្នំពេញ)៖ នៅពេលនេះវេលាម៉ោងប្រមាណ ៦៖០០នាទីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ភ្លើងដែលឆេះស្មៅ ខាងមុខវត្តប្រជុំសាគរ នៅពេលនេះបានរលត់ហើយ បន្ទាប់ពីឆេះជិត២ម៉ោង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើន៣-៤គ្រឿង និងប្រើទឹកអស់ជាច្រើនជើង។
ទីតាំងដែលឆេះស្មៅនោះ នៅខាងក្រោយអាគារលឿង ខាងមុខវត្តប្រជុំសាគរ នៅម្តុំសណ្ឋាគារសុខា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា៕