(កណ្ដាល)៖ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែង បន្ទាប់ពីជួយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ នៅតាមបណ្ដោយផ្លូវជាតិលេខ៨ ស្ថិតនៅឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោងប្រមាណជាង ៣រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ភ្នាក់ងារ Fresh News បានរាយការណ៍មកថា នៅវេលាម៉ោង៣រសៀលនេះ មានគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើង ដោយសារតែរថយន្តទូរីស បុកម៉ូតូ ក្នុងទិសដៅច្រាសគ្នា។ តាមសាក្សីនៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរូបរថយន្តទូរីសមួយ ស្លាកលេខ ភ្នំពេញ 2W-8064 បានបើកបរក្នុងទិសដៅព្រៃវែង-ភ្នំពេញ ដោយបើកជែងក្នុងល្បឿន ហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ស្លាកលេខ ព្រៃវេង 1C- 6742 ដែលជិះក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកដំណើរនៅក្នុងរថយន្តរងរបួសមួយចំនួន។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវអត្តសញ្ញាណរបស់សព ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយនៅពេលក្រោយ៕
Posted by Fresh News Photo on Sunday, February 7, 2016