(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជូន ណារិន្ទ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៦នេះ ដោយសារស្ថានភាពអាកាសធាតុមិនល្អ ពីព្រោះតែមានខ្យល់ខ្លាំងពេក និងមានរលកធំៗ លោកបានប្រាប់ទៅនគរបាលរបស់លោក ហាមទូកនេសាទ ទូកដឹកភ្ញៀវទេសចរណ៍ចេញដំណើរ ពោលត្រូវផ្អាកជាណ្តោះអាសន្ន សិនរង់ចាំអាកាសធាតុ ល្អឡើងវិញ។
លោកឧត្តមសេនីយ៍ស្នងការក៏បានបញ្ជាក់ផងដែរថា ដោយសារខ្យល់បក់ខ្លាំង បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ២ខ្នង បានបើុងធ្លាក់ចូលទឹកសមុទ្រ ប៉ុន្តែមិមបណ្តាលឲ្យរងគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋណាម្នាក់ជាម្ចាស់ផ្ទះនោះទេ។
លោកស្នងការ បានថ្លែងថា «សូមជំរាបជូនដល់ទូកអ្នកនេសាទទាំងអស់ សុំកំុចេញនេសាទអី និងទូកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិត្រូវហាមឃាត់ បណ្ដោះអាសន្តមិនឲ្យចេញបានទេ ដោយមូលហេតុធាតុអាកាសមិនល្អធ្លាក់ខ្យល់ខ្លាំងរលកធំៗជាប់ៗគ្នា អាចបណ្ដាលឲ្យមានបញ្ហាសុវត្ថិភាព ជាចំបងសូមអធ្យាស្រ័យ ដល់សមត្ថកិច្ចយើងខ្ញុំផងសូមអរគុណ»។
បើតាមលោកស្នការ នៅភូមិព្រែកស្វាយ ក្រុងព្រះសីហនុ មានផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង បានបាក់ដួលរលំចូលក្នុងទឹកសមុទ្រ នៅវេលាប្រហែលម៉ោង២យប់មិញ មានឈ្មោះសូ ងន និងផេងរី ហើយផ្ទះ ឈ្មោះផេ រីបានរសាត់បាត់ស្រម៉ោលទាំងស្រុងហើយ។
នៅពេលនេះអាជ្ញាធរ និងសមត្ថកិច្ច កំពុងជួយអន្តរាគមន៍ ផ្ទះរបស់ប្រជាពលរដ្ឋ ដែលត្រូវបើុងធ្លាក់ទឹកសមុទ្រនោះហើយ។
Posted by Fresh News Photo on Saturday, February 6, 2016