(ភ្នំពេញ)៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ សរុប៥៤០.៧តោន នឹងត្រូវដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បញ្ជាក់ថា ផលិតផលទាំងនេះត្រូវដុតបំផ្លាញនៅបរិវេណទីលានចាក់សំរាមដង្កោ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ៕