(ភ្នំពេញ)៖ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានចាប់ផ្តើមជួបពិភាក្សាការងារក្នុងកិច្ចប្រជុំចង្អៀតមួយជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងការបរទេស បន្ទាប់ពីលោកបានមកដល់កម្ពុជា នៅម៉ោងជាង៦ព្រឹកមិញ។
ជំនួបរវាងប្រមុខការទូតនៃប្រទេសទាំង២ ធ្វើឡើងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម បន្ទាប់មកប្រមុខការទូតទាំងពីរធ្វើសន្និសីទសារព័ត៌មានរួមគ្នា។
ប្រមុខការទូតនៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៦៖៤៥នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន៕