(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះរោងកម្មករសំណង់ស្ថិតនៅមន្ទីរពេទ្យរុស្សីុ សង្កាត់ទំនប់ទឹក ខណ្ឌចំការ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ ១២:១០នាទី រសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្រោយកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយបាញ់ពន្លត់ ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមក ជនរងគ្រោះដែលស្នាក់នៅក្នុងរោង អុជធូបសែនកុងម៉ា នាថ្ងៃចូលឆ្នាំចិន ។
សម្រាប់ករណីនេះ ប្រជាពលរដ្ឋ ៧គ្រួសារ បានទទួលរងគ្រោះ តែមិនដឹងថា អស់ទ្រព្យសម្បត្តិប៉ុន្មាននោះទេ។