(កំពង់ស្ពឺ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកដំណើការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ សន្ធំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០-២០២៣ នៅកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពី អភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង, លោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងគណៈអធិបតីជាច្រើនរូបទៀត។
ការបើកដំណើរការអនុវត្តសកម្មភាលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទសន្សំ ដំណាក់កាលចុងក្រោយឆ្នាំ២០២០-២០២៣ នៅកម្ពុជា បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតិសាស្ត្រ និងបាណកសាស្រ្ត រួមសហការ គាំទ្របច្ចេកទេស និងថវិកាដោយអង្គការសុខភាពពិភពលោក៕