(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញចុះសំំណេះសំណាល និងសាកសួរសុខទុក្ខ យោធិនពិការ និងកុមារកំព្រា ប្រមាណជិត៣០០នាក់ (កុមារកំព្រា កុមារក្រីក្រ ជាង២០០នាក់ និង យោធិនពិការ៤០នាក់) នៅស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក ស សុខា បានសម្តែងនូវអំណរគុណ និងកោតសរសើរដល់ អង្គការដំណក់ទឹក ដែលបានជួយទំនុកបំរុងក្មួយៗ កុមារកំព្រា កុមារក្រីក្រ និងផ្តល់ការបណ្តុះបណ្តាលដល់កុមារ ក៏ដូចជាយុវជននៅស្រុកពាមរក៍នាពេលកន្លងមក ហើយលោកក៏បានសម្តែងនូវការគោរពដឹងគុណ ចំពោះបងៗយុទ្ធជន បងៗយោធិនពិការ ដែលបានពុះពារការលំបាក ហ៊ានលះបង់ជីវិត តស៊ូរំដោះជាតិ ការពារបូរណភាព ទឹកដី ពិសេសចូលរួមចលនាតស៊ូរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ៕