(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យនេះ ដែលជាថ្ងៃសែនឆ្លងចូលឆ្នាំថ្មី, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ញើសារជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំវកនេះ ដល់បងប្អូន ខ្មែរ-ចិន ទូទាំងប្រទេស សូមជួបតែសំណាងល្អគ្រប់ៗគ្នា។
ទន្ទឹមជាមួយនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមបងប្អូនប្រយ័ត្នប្រយ៉ែងចំពោះភ្លើងទៀនធូប និងពេលដុតក្រដាស់សែនជាដើម គឺត្រូវមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការ ឆាបឆេះជាអគ្គិភ័យផ្សេងៗ។ ហើយក្នុងពេលចូលឆ្នំានេះ សូមបងប្អូនបើករបរគោរពច្បាប់ចរាចរណ៍ និងសូមកុំសេពគ្រឿងស្រវឹងពេលបើកបរ។
ខាងក្រោមនេះជាខ្លឹមសារជូនពររបស់សម្តេចតេជោ ហ៊ុន សែន «នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៧-១០ ខែ កុម្ភះ ២០១៦ នេះ ខ្ញុំនិងភរិយា សូមជូនពរបងប្អូន ខ្មែរ-ចិន ទូទាំងប្រទេស សូមជួបតែសំណាងល្អគ្រប់ៗគ្នា។ ទន្ទឹមនិងនេះ ខ្ញុំសូមបងប្អូនប្រយ័ត្នប្រយែង ចំពោះភ្លើងទៀនធូប និងពេលដុតក្រដាស់សែនជាដើម គឺត្រូវមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការ ឆាបឆេះជាអគ្គីភ័យផ្សេងៗ។ ក្នុងពេលចូលឆ្នំានេះ សូមបងប្អូនបើករបរគោរពច្បាប់ចរាចរណ៍ និងសូមកុំសេពគ្រឿងស្រវឹងពេលបើកបរ។ ខ្ញុំសូមជូនពរបានសប្បាយរីករាយ នៅក្នុងបុណ្យចូលឆ្នាំចិនទាំងអស់គ្នា»៕