(ភ្នំពេញ)៖ របាយការណ៍ស្តីពីលទ្ធផល នៃការត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជាក់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ បានឃាត់ខ្លួនអ្នកបើកបរ ក្នុងស្ថានភាពស្រវឹងចំនួន៦នាក់ ខណៈយានយន្ត ដែលបានធ្វើការត្រួតពិនិត្យទាំងអស់ មានចំនួន១០៨៨ គ្រឿង ក្នុងនោះម៉ូតូចំនួន៧៣២ គ្រឿង និងរថយន្ត ៣៥៦គ្រឿង។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងចំណោមយានយន្តដែលបានត្រួតពិនិត្យទាំងអស់ មានយានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន៣០៦គ្រឿង ក្នុងនោះម៉ូតូ២៣១ គ្រឿង
និងរថយន្ត៧៥គ្រឿង ហើយបានអប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០,២៥ ចំនួន២៦នាក់ (ម៉ូតូចំនួន១៨ នាក់ និងរថយន្តចំនួន៨នាក់) ពិន័យអ្នកបើកបរដែល មានអត្រាជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម៨នាក់ (ម៉ូតូចំនួន៤នាក់ និងរថយន្តចំនួន៤នាក់)។
លើសពីនេះទៅទៀតនោះ កម្លាំងនគរបាលបានឃាត់អ្នកបើកបរស្រវឹងចំនួន៦នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៦នាក់ អត្រាជាតិអាល់កុលពី០,៥៣ ដល់ ០,៨០ MgL/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេល១២ លើកសមត្ថកិច្ចបា នឃាត់អ្នកបើកបរយានយន្តចំនួន១១៦នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន២៩នាក់ (ស្រីម្នាក់) និងអ្នកបើកបរម៉ូតូចំនួន៨៧នាក់៕