Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ សិស្សឆ្នើមប៊ែលធី៣រូប ទទួលបានមេដាយមាស២ និងប្រាក់១ ពីអាស៊ានបូកបីលើកទី៧ នៅសាធារណរដ្ឋកូរ៉េ

07-02-2016 08:23

(ភ្នំពេញ)៖ សិស្ស ៣នាក់ ដែលកំពុងសិក្សាទាំងពីរផ្នែក គឺភាសាអង់គ្លេសទូទៅ Level 10 និងចំណេះទូទៅថ្នាក់ទី១០ នៃសាលាប៊ែលធី អន្តរជាតិ ដែលបានទៅចូលរួម «ការបោះជំរុំសិស្ស អាស៊ានបូកបី លើកទី៧ និងសិក្ខាសាលាផ្នែកវិទ្យាសាស្រ្ត» ជាមួយសិស្សចំនួន ៩២នាក់ ដែលមកពីបណ្តាប្រទេសចំនួន១១ ចាប់ពីថ្ងៃទី២៤-៣១ ខែមករា ឆ្នាំ២០១៦ នៅទីក្រុង Changwon នៃសាធារណរដ្ឋកូរ៉េ។

សិស្សទាំង ៣នាក់ដែលបានមេដាយនោះរួមមាន ឈ្មោះ លាង ជូលីន និងឈ្មោះ ប៊ុន មុនីសកល ទទួលបានមេដាយមាសម្នាក់១ និងសិស្សឈ្មោះ រស់ ច័ន្ទវល្លក ទទួលបានមេដាយប្រាក់១ ក្នុងការធ្វើបទបង្ហាញអំពីប្រធានបទ «ថាមពលបៃតង សម្រាប់ជីវិត»៕