(ព្រៃវែង)៖ នាសប្តាហ៍កន្លងទៅក្នុងខែកុម្ភៈ ឆ្នាំ២០១ ក្រុមការងារគណៈពង្រឹងមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចនាំដោយ លោក នេត សាវឿន ប្រធានក្រុមការងារ ចុះពង្រឹងស្រុកទាំង២ បានបញ្ចេញសកម្មភាពសំខាន់ៗតាមមូលដ្ឋានជាបន្តបន្ទាប់ ដូចជា ការនាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅប្រគល់ជូនប្រជាពលរដ្ឋ និងការជួប សំណេះសំណាលជាដើម។
នៅស្រុកស្វាយអន្ទរ ក្រុមការងារ បានចែកជូនថវិកា មូលនិធិសប្បុរសធម៌ សម្តេចក្រឡាហោម ស ខេង មានឃុំ ចំនួន០៤ឃុំ រួមមានឃុំពានរោង ឃុំអង្គរទ្រេត ឃុំសំរោង និងឃុំជ្រៃ បានចំនួន ១២៣គ្រួសារ ក្នុង១គ្រួសារចំនួន២០០០០០រៀល ដោយចំណាយអស់ថវិកាសរុប ២៤៦០០០០០រៀល ក្នុងនោះគ្រួសារឆ្លងទន្លេរ១០៩នាក់ គ្រួសារសព១៤នាក់។
ដោយឡែក នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ លោក នេត វឿន បានផ្សព្វផ្សាយខ្លឹមសារ នៃសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៣៩ អាណត្តិទី៥ រួមមាន ការបកស្រាយពន្យល់ សង្ខេបខ្លឹមសារ ជំនួយស្មារតី នៃមហាសន្និបាតគណៈកម្មាធិការកណ្តាល សង្ខេបកិច្ចការអនុវត្តផែនការ សកម្មភាពជាក់ស្តែង នៅមូលដ្ឋាន និងកិច្ចការត្រូវធ្វើចំពោះមុខ រួមជាមួយទិសដៅ ការងារនៅមូលដ្ឋាន ដោយតម្រូវឱក្រុមការងារ សហការគ្នា ក្តាប់ឱ្យបានពីមូលហេតុ ពិតប្រាកដនៅមូលដ្ឋាន ស្តាប់សំណូមពរប្រជាពលរដ្ឋ ពិសេសអំពីចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍ លើការអនុវត្តការងារនៅមូលដ្ឋានកន្លងមក។
ក្នុងកម្មវិធីនេះដែរ លោក នេត សាវឿន បានឧបត្ថម្ភថវិកាគណបក្សស្រុកស្វាយអន្ទរ ៥០០.000រៀល គណបក្សឃុំចំនួន១១ឃុំ ដោយមួយឃុំទទួលថវិកា៣០០.000រៀល និងសមាជិកសមាជិកា៦៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល។ សម្រាប់ស្រុកកញ្ជ្រៀច បានផ្តល់មូលនិធិសប្បុរសធម៌ ស ខេង នៅឃុំក្តឿងរាយនូវថវិកា ២០០០០០រៀល និងនាំយកថវិកា៣.០៥០.000រៀល ជូនសាលារៀនព្រៃស្វាយ សាលារៀនពារោង ក្នុងឃុំចុងអំពិល។
ក្នុងសប្តាហ៍នេះដែរ រថយន្តយន្តសង្គ្រោះ បានដឹកអ្នកជម្ងឺ០២នាក់ទៅព្យាបាលនៅខេត្ត។ ការងារយុវជនបានសំណេះសំណាល ជាមួយថ្នាក់ដឹកនាំយុវជនស្រុកយុវជនឃុំចំនួន៥២នាក់ស្រី១២នាក់។ ដោយឡែក នៅឃុំត្នោតបានសម្ពោធបើកបង្រៀនកុំព្យូទ័រនៅស្នាក់ការបក្សឃុំត្នោតផងដែរ៕