(សៀមរាប)៖ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលអង្គភាពព័ត៌មាន Fesh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅរយៈពេល១០ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៤៨៥នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូល ១៨ ៥៤៩ ៩០៥ ដុល្លារ។
ទាំងចំនួនភ្ញៀវទេសចរ និងចំណូលបានពីការលក់សំបុត្រ បានធ្លាក់ចុះជាង៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។
ថវិកាដែលប្រមូលបានពីការលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរនេះ ត្រូវបានរំលែកសម្រាប់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៧៩៦ ៩៧០ដុល្លារ។
ដោយឡែកសម្រាប់ខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន២ ២៤៤នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៩៣ ៥៩៨ដុល្លារ៕