(ភ្នំពេញ) ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជា អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រេីនអាយុវឌ្ឍនមង្គលរបស់សម្តេច ។
សារលិខិតជូនពរនោះ មានខ្លឹមសារថា «សិ្ថតក្នុងបរិយាកាសដ៏សែនមនោរម្យ នៃពិធីចម្រើនអាយុវឌ្ឍនមង្គល របស់ សម្តេច ចៅហ្វាវាំង ជាបឋម នាងខ្ញុំ រួមនឹង សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល ព្រមទាំង សហការី គ្រប់លំដាប់ថ្នាក់នៃកាក បាទ ក្រហម កម្ពុជា សូម ចូលរួមអបអរសាទរ ដោយមនោសញ្ចេតនាសោមនស្សរីករាយជាអនេកប្បការ និងសូម គោរព ជូន ពរ បវរមហាប្រសើរ សូម សម្តេច ចៅហ្វាវាំង និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រ ឡា ញ់ មាន សុខភាព ល្អ កម្លាំងពលំ មាំមួន ប្រាជ្ញាវាងវៃ ជន្មាទីឃា យឺន យូរ ត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភា ព តរៀងទៅ»។
ជាមួយវរោកាសដ៏ត្រចះត្រចង់នេះ «នាងខ្ញុំ និងសហការី នៃកាក បាទ ក្រហម កម្ពុជា សូមសម្តែងនូវ សមាន ចិត្ត គោរពអរគុណដោយក្តីស្មោះត្រង់បំផុត និងសូមថ្លែងការកោតសរសើរនូវសក្ខីកម្មជាវិជ្ជមាន គួរជាទីគោរពស្ញប់ ស្ញែង ចំពោះ វីរភាព របស់ សម្តេច ចៅហ្វាវាំង អនុប្រធានអចិន្ត្រៃយ៍ កាក បាទ ក្រហម កម្ពុជា ដែលបានបូជាកម្លាំងកាយ ប្រាជ្ញា ស្មារតី ទេពកោសល្យ រួមចំណែកដឹកនាំកាក បាទ ក្រហម កម្ពុជាស្របតាមព្រះរាជវីរគំរូ ហ្លួងម៉ែ ជាអម្ចា ស់ ព្រះប្រធា ន កិត្តិយសកាក បាទ ក្រហម កម្ពុជាដ៏ខ្ពង់ខ្ពស់បំផុត ដោយសម្រេចបាននូវជោគជ័យដ៏គាប់ប្រសើរជា បន្ត បន្ទាប់»។
ជាថ្មីម្តងទៀត «នាងខ្ញុំ និងសហការី នៃកាក បាទ ក្រហម កម្ពុជាទាំងអស់ សូមវន្ទាបួង សួ ង ដល់បារមី នៃ វត្ថុ ស័ក្ដិសិទ្ធិទាំងអស់លើលោក សូម អភិបាល គ្រងរក្សា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ និង លោក ជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមសមប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀង ឃ្លាត ឡើយ»៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូន សម្តេចចៅហ្វាវាំង គង់ សំអុល ៖