(កែប)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយស ក្នុងពិធីដង្ហែរអង្គឋិនទានទៅកាន់ វត្តវិបសនាធុរៈខេត្តកែប (ហៅវត្តសមាធិ) ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងពិធីនោះមានវត្តមានលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមហាឧបាសិកា សុខ អ៊ីម និងលោន លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ដ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

ថ្លែក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បាននាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នូវដល់អង្គពិធីដោយក្តីនឹករលឹក និងការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។

លោកស្រីក៏បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធចក្រ ក៏មានការរីកច្រើនគួរឲ្យកត់សម្គាល់ ក្រោមម្លប់ នៃសុខសន្តិភាព។

លោកស្រីបន្ថែមថា ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃការប្រារព្ធពិធីបុណ្យកឋិនទាន ហើយក៏ជាថ្ងៃបោសថសីល និងជាថ្ងៃដែលត្រូវប្រារព្ធពិធីអកបំបុក និងសំពះព្រខែ ដែលជាពិធីបុណ្យប្រពៃណីជាតិផងដែរ។ បុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទាន សាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសល ជូនចំពោះលោក លោកស្រី និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យសូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនរៀងរហូតតទៅ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដើម្បីឲ្យជំងឺកាចនេះត្រូវ ។ធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃនិងសាប៊ូ ឬអាកុល ឬទឹកជែលកំចាត់មេរោគជាដើម៕