(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសជួសជុលផ្លូវ និងពិនិត្យស្ពានដែលកំពង់ដំណើរការសាសង់នៅក្នុងខេត្តកំពង់ចាម។
ផ្លូវដែលលោករដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទនេះ រួមមាន៖
*ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងខូចខាតដោយទឹកភ្លៀងហូរច្រោះ មានទីតាំងតភ្ជាប់ពីក្លោងទ្វារវត្តព្រះអង្គគុហ៍ ដល់ភ្នំព្រែក សង្កែប្រវែង៣,៧០០ម៉ែត្រ ស្ថិតក្នុងឃុំ ព្រែកកក់ និងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
*ការស្ថាបនាស្ពានបេតុង (ស្ពានព្រែកអាចារ្យសួន) ប្រវែង៩០ម៉ែត្រ ទទឹង៩ម៉ែត្រ នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលអនុវត្តដោយកងកម្លាំងកងវិស្វកម្ម។ ជាលទ្ធផលសម្រេចបាន៨៥ភាគរយ ហើយគ្រោងនឹងសាងសង់ឲ្យរួច១០០ភាគរយ នៅក្នុងខែវិច្ឆិកាឆ្នាំនេះ៕