រាជរដ្ឋាភិបាល លុបចោលកិច្ចសន្យាវិនិយោគដោយបញ្ឈប់យកកម្រៃ លើការធ្វើចរាចរណ៍លើផ្លូវជាតិលេខ១២៣
06-02-2016 17:55
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសម្រេចលុបចោលនូវកិច្ចសន្យា វិនិយោគប្រព័ន្ធសាងសងអាជីវកម្មផ្ទេរ BOT ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីការជួលផ្លូវលេខ១២១ (បច្ចុប្បន្នផ្លូវជាតិលេខ១២៣ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២ ត្រង់ចំណុពីផ្សារចំបក់ ដល់ភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ រវាងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តតាកែវ និងលោក ប៉ែន សុតេណឺឌី បណ្ណាធិការក្រុមហ៊ុន អាយ ស៊ី ប៊ី ខបផូរ៉េហ្សិន អិលធីឌី។
លោក ប៉ែន សុតេណឺឌី បណ្ណាករ ក្រុមហ៊ុន អាយ ស៊ី ប៊ី ខបផូរ៉េហ្សិន អិលធីឌី និងក្រុមហ៊ុន អាយ ស៊ី ប៊ី ខបផូរ៉េហ្សិន អិលធីឌី ត្រូវបញ្ឈប់រាល់ការយកកម្រៃទាំងអស់ ចំពោះការធ្វើចរាចរណ៍លើផ្លូវជាតិលេខ១២៣ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២ ត្រង់ចំណុចពីផ្សារចំបក់ ដល់ភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវជាដាច់ខាត។
ប្រគល់ភារកិច្ចនេះ ជូនទៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ដឹកនាំសម្រមសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តន៍នីតិវិធីរំលត់កិច្ចសន្យា៕