(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២នេះ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្ដាល តំណាងលោក ហ៊ុន ម៉ាណែត សមាជិកគណអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រួមជាមួយក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីជួយដោះស្រាយការលំបាកមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។

ពិធីនេះប្រារព្ធធ្វើនៅទីរួមខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលអភិបាកខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ផងដែរ៕