(កំពង់ធំ)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ដ្រីជំនាញ បន្ដសកម្មភាពចុះពិនិត្យវាយតម្លៃការខូចខាត និងវឌ្ឍនភាព នៃការជួសជុលបន្តាន់នូវប្រព័ន្ធធារាសាស្ដ្រ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋមន្ដ្រី លឹម គានហោ ក៏បានបន្ដដឹកនាំក្រុមមន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹកខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត និងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពេលនេះកំពុងមានបរិមាណទឹកពេញបរិបូរណ៍ សម្រាប់បម្រើការងារបង្កបង្កើនផលនាពេលខាងមុខ។

តាមរយៈការតាមដានជាប់ជាប្រចាំ និងចុះពិនិត្យជាក់ស្តែងនាព្រឹកនេះ បានបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ធំ ជាខេត្តទទួលរងគ្រោះដោយទឹកជំនន់ តិចជាងបណ្តាខេត្តនានា និងកំពុងមានបរិមាណទឹកគ្រប់គ្រាន់ នៅក្នុងអាងទឹកផងដែរ៕