(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានផ្ដល់នូវបទសម្ភាសន៍ខ្លីមួយ អំពីតួនាទី និងការចូលរួមរំលែកទុក្ខលំបាកក្នុងសង្គម របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា។
ក្នុងបទសម្ភាសន៍នោះ លោក សោម អូន បានអះអាងថា ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កម្មករកម្មការិនីជាច្រើននាក់ បានបាត់បង់ការងារធ្វើព្រោះរោងចក្រ សហគ្រាសខ្លះ ត្រូវបានផ្អាក ហើយខ្លះបានបិទទ្វារ។ គ្រានេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការរំលែកនូវការលំបាកនេះ ជាមួយរាជរដ្ឋាភិបាលផងដែរ។
បន្ថែមពីនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានខិតខំប្រឹងប្រែងក្នុងការចរចាទាមទារប្រាក់ឈ្នួលអតិប្បរមា ក្នុងឆ្នាំ២០២១ ជូនកម្មករនិយោជិតចំនួន១៩២ដុល្លារ កើនឡើង២ដុល្លារ បើធៀបនឹងឆ្នាំ២០២០ ត្រឹម១៩០ដុល្លារ។ នេះជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីធ្វើឲ្យជីវភាពកម្មករនិយោជិត កាន់តែល្អប្រសើរបន្ថែមទៀត។
សូមស្ដាប់បទសម្ភាសន៍ទាំងស្រុង របស់លោក សោម អូន អំពីការចូលរួមរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖