(ភ្នំពេញ)៖ «យើងប្តេជ្ញា» ជាចម្រៀងមួយបទ បង្ហាញពីការប្តេជ្ញាចិត្ត និងតាំងចិត្តដ៏មុតមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសង្គ្រោះទាំងអស់ក្នុងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀង។
បទចម្រៀងបង្ហាញពីកម្លាំងសាមគ្គីក្រោមបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ក្នុងការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះជំនន់ទឹកភ្លៀងនេះ ត្រូវបានរៀបចំឡើងដោយក្រុម «យុវជនភាតរ» ដឹកនាំដោយលោក គីម សុផារុន។
ចម្រៀង «យើងប្តេជ្ញា» ត្រូវបានច្រៀងជាក្រុម និងរំឡេចជាមួយឧបករណ៍ភ្លេងបុរាណ និងចាប៉ីដងវែងផង ធ្វើឱ្យចម្រៀងមួយបទនេះបង្កើតបានជារសជាតិថ្មីសម្រាប់ការស្តាប់ និងមានការចាប់អារម្មណ៍ខ្លាំងផងដែរ៕