(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសីទ សារព័ត៌មាន ស្ដីពី «វិធានការក្នុងការបើកដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ» នៅសាលប្រជុំ «ក» នៃទីស្ដីការក្រសួងអប់រំ។
គោលបំណង នៃសន្និសីទសារព័ត៌មាននេះ ដើម្បីផ្ដល់ព័ត៌មានពិស្ដារ ជូនដល់ស្ថាប័នពាក់ព័ន្ធ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងនិស្សិត ក៏ដូចជាសាធារណមតិទូទៅ ដើម្បីជ្រាប និងបង្កើនការចូលរួម ឲ្យកាន់តែមានប្រសិទ្ធភាព៕