លោក ឡុង ស្រេង សម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលកុំព្យូទ័រ អេសអិល ទុកឲ្យកូនអ្នកស្រុករៀនសូត្រ
06-02-2016 14:54
(ព្រៃវែង)៖ លោក ឡុង ស្រេង និងសហការី នៃក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាល កុំព្យូទ័រ អេសអិល ត្នោត នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតក្នងភូមិជម្ពូវ័ន្ត ឃុំត្នោត ដែលទើបត្រូវបានបង្កើតឡើង ដោយក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកញ្ជ្រៀច។
លោក ឡុង ស្រេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានផ្ដាំផ្ញើឲ្យសិស្សានុសិស្ស ក្នុងឃុំត្នោត ស្រុកកញ្ជៀច ទាំងមូលឲ្យខិតខំសិក្សារៀនសូត្រ យកចំណេះដឹង ដើម្បីអ្នកឃុំត្នោត ក្នុងស្រុកកញ្ជៀចនេះទាំងមូល។ ក្រៅពីការបន្ថែម នូវចំណេះដឹងផ្នែកកុំព្យូទ័រ ក្រុមការងារ ក៏បានកសាងបន្ថែមនូវតារាងបាល់ទាត់ បាល់ទះ ដើម្បីសិស្សានុសិស្ស បានលេងកំសាន្ត និងហាត់កីឡាសម្រាប់សុខភាពផងដែរ៕