(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទទួលអំណោយពីលោក លី សីហនន្ទ
អគ្គនាយកក្រុមហ៊ុន NSZ wold និងសហការី ដើម្បីបានចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាពលរដ្ឋងាយរងគ្រោះដែលកំពុងកើតមាននៅក្នុងខេត្តកំពង់ធំ។
ពិធីប្រគល់ និងទទួលអំណោយ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ មានអង្ករចំនួន៣តោន មី១០០ កេសត្រីខ១០០យួរ ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ។
លោក សុខ លូ តំណាងឲ្យរដ្ឋបាលខេត្តទាំងមូល សូមថ្លែងអំណរគុណដល់លោក លី សីហនន្ទ អគ្គនាយកក្រុមហ៊ុន NSZ wold និងសហការី ដែលបានផ្តល់គ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដើម្បីធ្វើការចាត់ចែងរៀបចំចែកអំណោយ ដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ ក្នុងការសម្រាលបន្ទុកដល់ពួកគាត់ផងដែរ៕