(តៃប៉ិ)៖ ទីភ្នាក់ងារអគ្គីភ័យជាតិ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ៧នាក់ ខណៈដែលមនុស្ស ៤០៣នាក់រងរបួសធ្ងន់ស្រាល និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asis ចេញផ្សាយនៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីកម្រិត ៦,៤រ៉ិចទ័រ ដ៏កក្រើកខាងលើនេះ បានវាយប្រហារតំបន់តៃណាន (Tainan) របស់កោះតៃវ៉ាន់ នៅពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃសៅរ៍នេះ ដែលបានបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូង ទទួលរងការខូចខាត យ៉ាងដំណំ៕