(ភ្នំពេញ)៖ ក្នុងសប្តាហ៍មុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំណាយពេលវេលាយ៉ាងច្រើន ក្នុងការចុះជួបសួរសុខទុក្ខ ផ្តល់កម្លាំងចិត្ត និងផ្តល់ជំនួយឧបត្ថម្ភដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលសកម្មភាពនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋដែលរងគ្រោះមានក្តីរំភើបឥតគណនា ជាមួួយនឹងការយល់ឃើញថា «ទីណាពលរដ្ឋមានទុក្ខលំបាក ទីនោះតែងមានវត្តមានសម្តេចតេជោហ៊ុន សែន»។
នៅក្នុងរាត្រី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News សូមអញ្ជើញទស្សនិកជនទាំងអស់ទស្សនាចម្រៀងមួួយបទ ក្រោមចំណងជើងថា «វិសុទ្ធគុណសម្តេចតេជោនៅបន្ទាយមានជ័យ» ដែលរៀបរាប់ពីសកម្មភាព សម្តេចតេជោ ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យ អំឡុងប្រជាពលរដ្ឋជួបជំនន់ទឹកភ្លៀង៖