(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើស្ត្រីជនជាតិបារាំង ខណៈករណីជាសះស្បើយមិនមានទេ
២៖ សហរដ្ឋអាមេរិកទើបយល់ព្រមលក់ ប្រព័ន្ធមីស៊ីលការពារតំបន់ឆ្នេរ Harpoon ឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ «២.៤ពាន់លានដុល្លារ»
៣៖ ៩ខែ ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ និងភ្ញៀវផ្ទៃក្នុងជាង ៧លាននាក់ តែថយចុះដោយសារបញ្ហាកូវីដ
៤៖ បុរសខ្លាំងហ្វីលីពីន៖ «យើងនឹងមិនអង្វរសុំវ៉ាក់សាំងនោះទេ, យើងនឹងទិញវា, យើងនឹងបង្កើតកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល»
៥៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះម៉ូឡាវ នឹងធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា !
៦៖ រដ្ឋមន្ត្រីការបរទេសនិងការពារជាតិអាមេរិក ទៅទស្សនៈកិច្ចនៅឥណ្ឌា ដើម្បីជជែកពិភាក្សាអំពីការគំរាមកំហែងរបស់ចិន
៧៖ ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកាតទៅ
៨៖ ចិនប្រាប់អាមេរិកឲ្យឈប់រញ៉េរញ៉ៃជាមួយស្រីលង្កា ខណៈលោក ប៉ុមប៉េអូ កំពុងស្ថិតនៅឥណ្ឌា ដើម្បីបន្តយុទ្ធសាស្ត្រចាក់រុកចិន
៩៖ កងទ័ពមួកខៀវកម្ពុជា៧៣នាក់ ទើបបញ្ចប់បេសកកម្មនៅស៊ូដង់ខាងត្បូង
១០៖ ទីបំផុតលោកស្រី បារែត ដែលមានទំនោគាំទ្រលោក ត្រាំ ត្រូវបានទទួលស្គាល់ជា ច្រៅក្រមតុលាការកំពូលថ្មីរបស់អាមេរិក
១១៖ លិខិតចំហរ៖ អ្នកចម្បាំងចចកសិង្ហបុរីម្នាក់កំពុងបំផ្លាញសាមគ្គីភាព និងមជ្ឈភាពអាស៊ាន
១២៖ WHO ណែនាំឲ្យបណ្តាប្រទេសអឺរ៉ុប «ចាត់វិធានការដ៏ម៉ឺងម៉ាត់» ដើម្បីទប់ទល់ករណីឆ្លង យ៉ាងគំហុកឡើងវិញនៃកូវីដ-១៩
១៣៖ ក្រសួងសុខាភិបាល រំលឹកសេចក្តីណែនាំករណីមានរៀបចំពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក តាមភូមិឃុំ និងទីវត្តអារ៉ាម ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩
១៤៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤៤លាននាក់ ស្លាប់ជាង ១លាន ១៦ម៉ឺននាក់ និងជាសះស្បើយជាង ៣២លាននាក់!
១៥៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី៣ទៀត មានទឹកប្រាក់ជាង១០លានដុល្លារ បង្កើតការងារជិត៤០០កន្លែង !
១៦៖ សហរដ្ឋអាមេរិក៖ ក្មេងប្រុសអាយុទើប៣ឆ្នាំយកកាំភ្លើងមកលេង និងរៀលកៃបាញ់ចំខ្លួនឯង បណ្តាលឲ្យស្លាប់នៅក្នុងថ្ងៃខួបកំណើត
១៧៖ ជប៉ុនផ្តល់ជំនួយឥតសំណងជាង២០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងកែលម្អមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប
១៨៖ អាមេរិក៖ ក្រុមចោរចូលលួចស្រោមដៃពីមន្ទីរពេទ្យនៅរដ្ឋ Florida អស់ជាង៦លានគូមាន ឬស្មើនឹង១លានដុល្លារ
១៩៖ ក្រុមបាតុករថៃដង្ហែញ្ញតិ ទៅស្ថានទូតអាល្លឺម៉ង់ ដើម្បីស្នើឲ្យស៊ើបអង្កេតលើស្តេច, បាតុករស្រែកពាក្យស្លោកថា «យើងជាមនុស្ស មិនមែនជាធូលីឡើយ»
- ព័ត៌មាន Fresh News Plus
១៖ គ្រូបង្វឹក Man City សោកស្តាយដែលមិនទិញខ្សែប្រយុទ្ធបន្ថែម នៅពេល Aguero ត្រូវអវត្តមាន ១ខែទៀត
២៖ Zlatan រកបាន ២គ្រាប់បន្តជួយ AC Milan លេងមិនចាញ់នៅ Serie A ពេលប៉ះ Roma
៣៖ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក បដិសេធការហាមឃាត់កម្មវិធី WeChat របស់ចិន
៤៖ ថ្នាក់ដឹកនាំកីឡាការ៉ាតេកម្ពុជា នាំគ្រូអន្ដរជាតិ ២រូបមកពង្រឹងចំណុចខ្វះខាតត្រៀមស៊ីហ្គេម
៥៖ តើអ្នកដឹងទេ! ប្រធានាធិបតីអាមេរិកនីមួយៗសុទ្ធតែមាន «ឈ្មោះសម្ងាត់» សម្រាប់ឲ្យកងអង្គរក្សហៅ, ចុះលោក ត្រាំ មានឈ្មោះអ្វីដែរទៅ?
៦៖ គួរយល់ដឹង! ប្រាសាទធម្មនន្ទ សាងឡើងឧទ្ទិសថ្វាព្រហ្មញ្ញសាសនា តែបន្សល់នូវចម្លាក់ព្រះពុទ្ធសាសនាជាច្រើន
៧៖ បឹងកេត ឈ្នះពានឯកត្តជន៣ បន្ថែមលើតំណែងជើងឯកលីគ តែពាន Fair Play បានទៅ U18 បាទី
៨៖ The Weekend និង Roddy Ricch ក្លាយជាតារាប្រុសនាំមុខគេ សម្រាប់ពានរង្វាន់ «American Music Awards» ២០២០
៩៖ ក្រុមហ៊ុន Tesla ចាប់ផ្តើមនាំចេញរថយន្ត Model 3 ដែលផលិតក្នុងរោងចក្រនៅចិន ទៅកាន់អឺរ៉ុប
១០៖ តើអ្នកដឹងទេ! កសិកម្មកើតឡើងដំបូងនៅឯណាខ្លះ និងចាប់ពីពេលណាមក?
១១៖ Facebook ជួយជំរុញឲ្យប្រជាជនអាមេរិកចុះឈ្មោះបោះឆ្នោតបានជាង ៤លាននាក់
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com