(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងក្តីរន្ធត់ និងក្រៀមក្រំចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ របស់រថយន្តដឹកកម្មករ នៅលើផ្លូវជាតិលេខ៨ ស្ថិតនៅភូមិទ្រា ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង នៅម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់២នាក់ និងរបួស១៧នាក់។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារ បានឱ្យដឹងថា បច្ចុប្បន្នមន្រ្តីនៃបេឡាជាតិ របបសន្តិសុខសង្គម កំពុងសហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជូនអ្នករងរបួសទៅកាន់គ្លីនិក និងមន្ទីរពេទ្យនានាទៅតាមស្ថានភាព នៃអ្នករងរបួសនីមួយៗ។
ក្រសួងបានអះអាងថា ខ្លួននឹងខិតខំដោះស្រាយទុក្ខលំបាករបស់កម្មករ កម្មការិនី និងក្រុមគ្រួសារឱ្យបាន ជាអតិបរមាទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិរបបសន្តិសុខសង្គម៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖